កុំឲ្យរបូតខ្សែស្បែកជើង
ទង្វើរដែលមនុស្សម្នាក់បានធ្វើ អាចនាំឲ្យមានផលប៉ះពាល់ដល់ក្រុមរបស់គាត់ទាំងមូលបាន។ មានអ្នកកាសែតម្នាក់ ឈ្មោះ សេបាស្ទៀន ជុនហ្គ័រ(Sebastian Junger) បានដឹងច្បាស់ថា នេះជារឿងពិតមែន នៅពេលដែលគាត់ រួមដំណើរជាមួយទាហានមួយកងពលតូច ដើម្បីយកពត៌មានក្នុងសមរភូមិ។ កាលនោះ លោកជុនហ្គ័របានឃើញទាហានម្នាក់បានមកស្តីបន្ទោសឲ្យទាហានម្នាក់ទៀត ដែលខ្សែស្បែកជើងរបស់ខ្លួនបានរបូតរាយលើដី។ ការស្តីបន្ទោសនោះ មិនមែនដោយសារទាហានម្នាក់នោះ មានបញ្ហាស្លៀកពាក់នោះឡើយ ប៉ុន្តែ គឺដោយសារការរបូតខ្សែស្បែកជើងនោះ អាចធ្វើឲ្យកងពលតូចទាំងមូលមានគ្រោះថ្នាក់បាន ជាពិសេសនៅពេលដែលខ្សែស្បែកជើងនោះ ធ្វើឲ្យគាត់ទាក់ជើងដួល នៅពេលដ៏សំខាន់ណាមួយ។
លោកជុនហ្គ័ក៏បានដឹងថា ការអ្វីមួយដែលបានកើតឡើងចំពោះមនុស្សម្នាក់ អាចមានផលប៉ះពាល់ដល់មនុស្សរាល់គ្នានៅក្នុងក្រុមបាន។ ព្រះគម្ពីរក៏បានចែងផងដែរ អំពីការដែលលោកអេកាន ធ្វើឲ្យមានគ្រោះថ្នាក់ដល់ជនជាតិអ៊ីស្រាអែលទាំងមូល ដែលរឿងនេះបានបង្រៀនយើងថា អំពើបាបរបស់មនុស្សម្នាក់ មិនគ្រាន់តែមានផលប៉ះពាល់មកលើមនុស្សតែម្នាក់ប៉ុណ្ណោះឡើយ។ បន្ទាប់ពីពួកអ៊ីស្រាអែលទទួលបានជ័យជម្នះនៅក្រុងយេរីខូ ព្រះបានចេញសេចក្តីបង្គាប់ដ៏ជាក់លាក់ អំពីដំណោះស្រាយ សម្រាប់ទីក្រុង និងរបឹបដែលយកបានពីក្រុងនោះ(យ៉ូស្វេ ៦:១៨)។ ពួកបណ្តាជន “ត្រូវប្រយ័ត្នតែនឹងរបស់ដែលសម្រាប់បំផ្លាញ” ហើយត្រូវប្រមូលមាស និងប្រាក់ចូលទៅក្នុងឃ្លាំងនៃព្រះយេហូវ៉ា (ខ.១៨-១៩)។ តែពួកគេមិនបានស្តាប់បង្គាប់ តាមសេចក្តីបង្គាប់របស់ទ្រង់ទេ(៧:១)។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងរឿងនេះ គឺជនជាតិអ៊ីស្រាអែលមិនបានប្រព្រឹត្តអំពើបាបនោះទាំងអស់គ្នាឡើយ តែមានតែលោកអេកានទេដែលបានប្រព្រឹត្តនោះ។ តែដោយសារទង្វើរបស់គាត់ បណ្តាជនទាំងអស់គ្នាបានទទួលផលប៉ះពាល់ ហើយក៏បានបង្អាប់ដល់ព្រះនាមព្រះ។
ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងមានការរួបរួមជាក្រុមមួយ ហើយទង្វើរបស់បុគ្គលម្នាក់អាចជះផលអាក្រក់មកលើ រូបកាយទាំងមូល និងមកលើព្រះនាមព្រះ។ ដូចនេះ សូមយើង…
ការក្លាយទៅជា
ខ្ញុំបានធំធាត់ នៅក្នុងក្រុងតូចមួយ។ នៅទីនោះ គ្មានអ្នកល្បីឈ្មោះ មិនសូវមានមនុស្សធ្វើចរាចរណ៍ទៅមក ហើយក៏មិនសូវមានអ្វីធ្វើដែរ។ ប៉ុន្តែ ខ្ញុំតែងតែអរព្រះគុណព្រះជានិច្ច សម្រាប់ការលូតលាស់របស់ខ្ញុំចាប់ពីតូចដល់ធំ ក្នុងបរិយ៉ាកាសស្ងប់ស្ងាត់ និងមិនរញេរញ៉ៃ។ មានពេលល្ងាចថ្ងៃមួយ ពេលដែលខ្ញុំទៅចូលរួមកម្មវិធីញាំអាហារធុរកិច្ច ជាមួយស្វាមីរបស់ខ្ញុំ មិត្តភ័ក្រថ្មីរបស់យើងម្នាក់ បានសួរយើង អំពីទីកន្លែងរស់នៅរបស់យើង។ ពេលដែលខ្ញុំប្រាប់គាត់ គាត់ក៏និយាយថា “អ្នកនៅកន្លែងអញ្ចឹង តើអ្នកមិនខ្មាសគេទេឬ?” ពេលនោះ ខ្ញុំមិនដឹងថា គាត់កំពុងតែនិយាយលេង ឬយ៉ាងណាទេ ដូចនេះ ខ្ញុំគ្រាន់តែនិយាយប្រាប់គាត់ថា “ខ្ញុំមិនខ្មាសគេទេ”។
ទោះបីជាជួនកាល គេគិតថាក្រុងរបស់ខ្ញុំគ្មានអ្វីគួរឲ្យ ចាប់អារម្មណ៍ ដោយសារវាគ្មានភាពជឿនលឿនដូចគេ ប៉ុន្តែ វាមិនខ្វះរបស់ដែលសំខាន់សម្រាប់ជីវិតឡើយ។ គ្រួសាររបស់ខ្ញុំជាផ្នែកមួយនៃសហគមន៍ពួកជំនុំ ដែលឪពុកម្តាយបង្រៀនកូន “ទៅតាមដំបូន្មាន និងសេចក្តីដាស់តឿនរបស់ព្រះអម្ចាស់”(អេភេសូរ ៦:៤)។ ព្រះយេស៊ូវក៏បានចម្រើនវ័យធំឡើង នៅក្នុងភូមិណាសារ៉ែត ដែលជាក្រុងដ៏តូចមួយ។ កាលនោះ លោកណាថាណែលនិយាយថា “តើមានអ្វីដ៏ល្អ អាចចេញពីណាសារ៉ែតមកបានឬទេ”(យ៉ូហាន ១:៤៦)។ ព្រះយេស៊ូវបានបញ្ជាក់ថា ពិតណាស់ ការល្អអាចចេញពីណាសារ៉ែតមកមែន។ ទោះបីជាទ្រង់បានចម្រើនវ័យធំឡើង ក្នុងកន្លែងដែលគេមិនឲ្យតម្លៃក៏ដោយ ក៏ទ្រង់ជាអង្គបុគ្គលដែលសំខាន់បំផុតក្នុងប្រវត្ថិសាស្រ្តមនុស្សជាតិ។ តាមបទពិសោធន៍របស់ខ្ញុំ និងការបង្រៀនរបស់ព្រះគម្ពីរ បានបញ្ជាក់ថា កន្លែង ដែលអ្នកបានចម្រើនវ័យធំឡើង គឺមិនសំខាន់ទេ តែអ្វីដែលសំខាន់នោះ…
ថ្ងៃបុណ្យផ្កាធូលីព
មានប្រទេសមួយចំនួន នៅទូទាំងពិភពលោកបានប្រារព្ធថ្ងៃបុណ្យផ្កាធូលីព ដើម្បីទទួលស្វាគមន៍ការមកដល់នៃរដូវផ្ការីក។ ពេលដែលខ្ញុំគិតអំពីផ្កាធូលីព ខ្ញុំច្រើនតែគិតអំពីប្រទេសហូឡង់ ប៉ុន្តែ តាមពិត ការដាំផ្កានេះលក់ជាលើកដំបូង គឺចាប់ផ្តើមមាននៅតំបន់មជ្ឈិមបូព៌ា។ សព្វថ្ងៃ ផ្កាធូលីពដែលមានពណ៌ច្រើនមុខនេះ ត្រូវបានគេនិយមចូលចិត្តនៅទូទាំងពិភពលោក ដែលក្នុងនោះ ផ្កាធូលីពមានប្រហែល១០៩ពូជ ត្រូវបានគេយកទៅដាំ នៅតាមកន្លែងផ្សេងៗ ដូចជា នៅតាមសួនច្បារ តាមដងផ្លូវ និងក្នុងសួនច្បារក្នុងបរិវេណផ្ទះ នៅទូទាំងពិភពលោក។
ក្នុងរដូវភ្លៀងកាលពីឆ្នាំទៅ ខ្ញុំបានដាំមើមផ្កាធូលីពមួយចំនួន។ ពីរបីខែក្រោយមក មើមទាំងនោះបានដុះចេញជាផ្ការីកមានពណ៌គួរឲ្យគយគន់ ដែលបញ្ជាក់ថា រដូវផ្ការីកបានមកដល់ហើយ។ ផ្កាទាំងនោះក៏បានរំឭកឲ្យខ្ញុំបានដឹងផងដែរថា រដូវក្តៅកំពុងតែរំគិលមក ហើយពេលដែលរដូវក្តៅមកដល់ ខ្ញុំនឹងបានមើលឃើញផ្កាកាន់តែច្រើន ដោយចិត្តត្រេកអរ។
យ៉ាងណាមិញ ផ្កាគឺជាវត្ថុដែលជួយរំឭកដ៏អស្ចារ្យ ដែលធ្វើឲ្យខ្ញុំនឹកចាំអំពីព្រះគុណនៃព្រះ ក្នុងជីវិតយើង។ ព្រះអម្ចាស់នៃយើងបានមានបន្ទូលជាពាក្យប្រៀបប្រដូចអំពីផ្កាឈូក នៅក្នុងបឹង ដើម្បីរំឭកយើងអំពីការផ្គត់ផ្គង់របស់ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ)។ គឺដូចដែលទ្រង់បានមានបន្ទូល នៅក្នុងសេចក្តីអធិប្បាយនៅលើភ្នំថា “ចូររំពឹងគិតតែពីផ្កាឈូកនៅក្នុងបឹង ដែលវាដុះជាយ៉ាងដូចម្តេច.. តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែហ្លួងសាឡូម៉ូន ក្នុងគ្រាដែលមានគ្រប់ទាំងសេចក្តីរុងរឿងរបស់ទ្រង់ នោះទ្រង់មិនបានតែងអង្គ ដូចជាផ្កា១នោះផង … តើទ្រង់មិនតុបតែងឲ្យអ្នករាល់គ្នា លើសជាងទៅទៀតទេឬអី?”(ម៉ាថាយ ៦:២៨-៣០)។
ផ្កាធូលីពធ្វើជាសញ្ញាបញ្ជាក់អំពីការបញ្ចប់នៃរដូវរងា និងការមកដល់នៃរដូវផ្ការីក ប៉ុន្តែ ផ្កាធូលីពក៏មិនខុសពីផ្កាឈូកនៅក្នុងបឹងឡើយ ពោលគឺវាអាចរំឭកយើងឲ្យនឹកចាំ អំពីព្រះមួយអង្គ ដែលយើងអាចពឹងផ្អែកលើការផ្គត់ផ្គង់អាហារ…
ចាំអបអរសាទ
កាលខ្ញុំធ្វើជាគ្រូបង្វឹកកីឡា មានពេលមួយ កីឡាករដ៏ក្មេងខ្ចីរបស់ខ្ញុំម្នាក់ត្រូវគេគប់បាល់ចំមុខ នៅពេលដែលគាត់ចូលរួមប្រកួតកីឡាវាយបាល់បេសប៊លកុមារ ជាលើកទីមួយ។ បាល់នោះមិនបានធ្វើឲ្យគាត់ឈឺទេ តែគេអាចមើលដឹងថា គាត់កំពុងតែឈរញ័រខ្លួន។ បានជាគាត់ញ័រខ្លួនដូចនេះ គឺដោយសារគាត់ខ្លាចបាល់។ គាត់បានព្យាយាមវាយកូនបាល់នោះ ដោយចិត្តក្លាហាន នៅក្នុងមួយវគ្គហើយ មួយវគ្គទៀត តែគាត់ហាក់ដូចជា នៅតែមិនអាចវាយបាល់ត្រូវដដែល។ នៅក្នុងវគ្គផ្តាច់ព្រាត់ យើងក៏បានអង្គុយមើលការប្រកួតទាំងអស់សង្ឃឹម ព្រោះគ្មានអ្វីដែលគួរឲ្យអបអរសោះ។ បន្ទាប់មក កីឡាករវ័យក្មេងរូបនេះក៏បានដើរចូលទៅកន្លែងវាយបាល់ តាមវេណរបស់ខ្លួន។ ភ្លាមនោះ គ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលឃើញគាត់វាយបាល់ចំបានល្អ! មិត្តរួមក្រុមរបស់គាត់នាំគ្នាលោតកញ្ឆេង ឪពុកម្តាយ និងមិត្តរួមក្រុមរបស់គាត់ក៏បាននាំគ្នាស្រែកហ៊ោអបអរ ដោយសម្លេងកងរំពង។
ទោះបីជាក្រុមរបស់យើង មិនបានឈ្នះការប្រកួតក៏ដោយ ក៏ខ្ញុំនៅតែលោតចុះលោតឡើង! យើងរាល់គ្នាសុទ្ធតែស្រឡាញ់ក្មេងម្នាក់នេះ ហើយបានជួយអបអរគាត់។ ការនេះបានធ្វើឲ្យខ្ញុំនឹកស្រមៃថា ព្រះអម្ចាស់ក៏បានអបអរយើង ក្នុងពេលណាមួយនៃជីវិតរបស់យើងផងដែរ។ ទ្រង់ស្រឡាញ់យើងខ្លាំងណាស់ ហើយទ្រង់សព្វព្រះទ័យឲ្យយើង “យល់ … ពីទទឹង បណ្តោយ ជំរៅ និងកំពស់នៃសេចក្តីស្រឡាញ់នោះ ហើយឲ្យបានស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដ៏រកគិតមិនយល់”(អេភេសូរ ៣:១៨-១៩)។
អ្នកខ្លះបានគិតថា ព្រះអម្ចាស់មិនស្រឡាញ់យើងទេ គឺរង់ចាំតែវាយផ្ចាលយើង ពេលដែលយើងភ្លាត់ធ្វើខុស។ ដូចនេះ យើងមានអភ័យឯកសិទ្ធិ ដើម្បីនឹងប្រាប់ពួកគេ អំពីសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលទ្រង់មានចំពោះពួកគេ។ សូមស្រមៃថា ពួកគេនឹងមានចិត្តរីករាយប៉ុណ្ណា ពេលដែលពួកគេបានដឹងថា…
ម្សិលមិញ ថ្ងៃនេះ និងថ្ងៃស្អែក
កាលពីពេលថ្មីៗនេះ ខ្ញុំបានយល់ឃើញថា រូបថត និងវត្ថុអនុស្សាវរីយ៍ទាំងអស់ នៅក្នុងការិយ៉ាល័យរបស់ខ្ញុំ សុទ្ធតែតំណាងឲ្យពេលអតីតកាល។ ដូចនេះ ខ្ញុំក៏គិតចង់ប្រមូលរបស់ទាំងនោះទៅទុក តែទន្ទឹមនឹងនោះ ខ្ញុំក៏ចង់ដឹងផងដែរ ថាតើវត្ថុដែលរំឭកអំពីមនុស្ស ទីកន្លែង និងព្រឹត្តិការណ៍ពីអតីតកាល អាចមានប្រយោជន៍អ្វីផ្សេង ក្រៅពីជួយរំឭកអំពីពេលអតីតកាលដែលខ្ញុំចូលចិត្តនោះឬក៏អត់។ ដើម្បីជៀសវាងការស្អិតជាប់នឹង “អតីតកាល” នៃជីវិត ខ្ញុំចំាបាច់ត្រូវស្វែងយល់អំពីតម្លៃនៃវត្ថុទាំងនោះ ដែលវាមានចំពោះពេលបច្ចុប្បន្ន និងពេលអនាគត។
ពេលដែលរាស្រ្តរបស់ព្រះ បានឆ្លងកាត់ទន្លេរយ័រដាន់ ចូលទឹកដីសន្យាហើយ ទ្រង់បានបង្គាប់លោកយ៉ូស្វេ ដែលជាអ្នកដឹកនាំរបស់ពួកគេ ឲ្យជ្រើសរើសមនុស្សប្រុស១២នាក់ ឲ្យទៅរើសដុំថ្មម្នាក់មួយដុំៗ នៅកណ្តាលទន្លេនោះ ហើយយកថ្មទាំងនោះមកជំរុំរបស់ពួកគេ នៅពេលយប់នោះ(យ៉ូស្វេ ៤:១-៥)។ លោកយ៉ូស្វេក៏បានយកគ្រួសទាំងនោះមកតម្រៀបធ្វើជាទីសំគាល់ ប្រយោជន៍ដល់ថ្ងៃក្រោយ កាលណាកូនចៅពួកគេសួរថា “ថ្មទាំងនេះមានន័យដូចម្តេច?” នោះពួកគេអាចប្រាប់ អំពីសេចក្តីស្មោះត្រង់របស់ព្រះ ដែលបានទប់ទឹកនោះមិនឲ្យហូរ ពេលដែលពួកគេដើរឆ្លងទន្លេយ័រដាន់(ខ.៦-៧)។
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ វាជាការប្រសើរណាស់ ដែលយើងមានវត្ថុសម្រាប់រក្សាទុកជាភស្តុតាង ដើម្បីបញ្ជាក់ថា ព្រះបានជួយយើង កាលពីអតីកាល។ វត្ថុអនុស្សាវរីយទាំងនោះ បានរំឭកយើងថា សេចក្តីស្មោះត្រង់របស់ទ្រង់ នៅបន្តមានរហូតដល់ពេលសព្វថ្ងៃ សម្រាប់អ្នកដើរតាមទ្រង់ ដោយទំនុកចិត្ត ចូលទៅក្នុងពេលអនាគត។ “ដុំថ្ម”របស់យើង ក៏អាចជួយឲ្យអ្នកដទៃដឹងថា ព្រះហស្តរបស់ព្រះមានគ្រប់ចេស្តា ដោយបានលើកទឹកចិត្តយើង ឲ្យកោតខ្លាចព្រះដ៏ជាម្ចាស់នៃយើង ជារៀងរហូត(ខ.២៤)។
ការនឹកចាំអំពីការអ្វីដែលព្រះបានធ្វើសម្រាប់យើង…
រដូវកាលនៃជីវិត
កាលខ្ញុំធ្វើជាគ្រូគង្វាល ខ្ញុំបានជួយបម្រើស្រ្តីជាម្តាយជាច្រើននាក់។ ខ្ញុំធ្លាប់ទៅសួរសុខទុក្ខពួកគេ នៅមន្ទីរពេទ្យ ហើយអរសប្បាយជាមួយពួកគេ សម្រាប់កូនតូចរបស់ពួកគេ ដែលបានចាប់កំណើតក្នុងពិភពលោកនេះ។ ខ្ញុំក៏បានផ្តល់ការប្រឹក្សាផ្លូវចិត្ត ដល់ស្រ្តីជាម្តាយដែលមានការថប់ព្រួយ ហើយបានព្យាយាមលើកពួកគេ ឲ្យមានទំនុកចិត្តថា ព្រះកំពុងមើលថែរកូនៗវ័យជំទង់របស់ពួកគេ ដែលកំពុងតែមិនស្តាប់បង្គាប់។ ខ្ញុំធ្លាប់នៅជួយស្រ្តីជាម្តាយ ដែលកំពុងមើលថែរកូនដែលសម្រាកព្យាបាលរបួស ឬជម្ងឺ ហើយក៏មានអារម្មណ៍ឈឺចាប់ជាមួយពួកគេផងដែរ។ ហើយខ្ញុំក៏បានទួញសោកជាមួយពួកគេ ពេលដែលកូនប្រុស ឬកូនស្រីរបស់ពួកគេបានបាត់បង់ជីវិត។
នាងម៉ារា ដែលជាមាតារបស់ព្រះយេស៊ូវ ក៏ធ្លាប់ពិសោធនឹងពេល ដែលមានអំណរ និងពេលដែលមានទុក្ខព្រួយផងដែរ។ តើនាងមានអំណរប៉ុណ្ណា ពេលដែលព្រះគ្រីស្ទបានប្រសូត្រមកជាបុត្រតូច!(លូកា ២:៧)។ ហើយតើនាងមានចិត្តរំភើបប៉ុណ្ណា នៅពេលដែលពួកគង្វាល និងពួកអ្នកប្រាជ្ញចូលមកថ្វាយបង្គំទ្រង់ (ខ.៨-២០ ម៉ាថាយ ២:១-១២)។ តើនាងមានការពិបាកក្នុងអារម្មណ៍ប៉ុណ្ណា ពេលដែលលោកស៊ីម្មានបានថ្លែងទំនាយថា ដាវនឹងចាក់ទំលុះវិញ្ញាណរបស់នាងនោះ(លូកា ២:៣៥)។ ហើយតើនាងមានទុក្ខសោកខ្លាំងប៉ុណ្ណា នៅពេលដែលនាងឃើញព្រះបុត្រារបស់នាង សុគតនៅលើឈើឆ្កាង! (យ៉ូហាន ១៩:២៥-៣០)។ ប៉ុន្តែ ក្នុងនាមជាម្តាយម្នាក់ នាងនៅតែមានហេតុនឹងអរសប្បាយ ទោះបីជាបានពើបប្រទះនឹងហេតុការណ៍ដ៏រន្ធត់នោះហើយក៏ដោយ ព្រោះបីថ្ងៃក្រោយមក ទ្រង់ក៏បានមានព្រះជន្មរស់ឡើងវិញ ធ្វើឲ្យនាងមានចិត្តអរសប្បាយយ៉ាងខ្លាំង។
ត្រង់ចំណុចនេះ ស្រ្តីជាម្តាយ ក៏ដូចជាយើងរាល់គ្នា គឺសុទ្ធតែឆ្លងកាត់ពេលដែលមានអំណរដ៏អស្ចារ្យ និងពេលដែលមានទុក្ខជាទម្ងន់។ តែពេលដែលយើងថ្វាយជីវិតយើងដាច់ដល់ព្រះអម្ចាស់ នោះយើងអាចរស់នៅ ក្នុងបុព្វហេតុដើម្បីបំពេញបំណងព្រះទ័យដ៏អស់កល្បជានិច្ចរបស់ទ្រង់។–Herb Vander Lugt
“សូមប៉ាកុំបារម្ភ”
ក្នុងរដូវក្តៅ កាលពីឆ្នាំមុន ខ្ញុំ និងស្វាមីរបស់ខ្ញុំ បានបើកកម្មវិធីប្រគុំតន្រ្តី និងរៃអង្គាសប្រាក់ សម្រាប់ការស្រាវជ្រាវជម្ងឺមហារីកកុមារ។ ពេលនោះ យើងមានគម្រោងធ្វើកម្មវិធីនោះក្នុងទីធ្លាក្រោយផ្ទះយើង តែបន្ទាប់ពីយើងបានមើលការព្យាករណ៍ធាតុអាកាស យើងក៏មានការស្រង៉ាកចិត្ត។ ដូចនេះ ក្នុងរយៈពេល២ម៉ោង មុនពេលកម្មវិធីនេះចាប់ផ្តើម យើងក៏ចាប់ផ្តើមទូរស័ព្ទប្រាប់ភ្ញៀវរបស់យើង ជាង១រយនាក់ ដើម្បីជូនដំណឹងអំពីការផ្លាស់ប្តូរទីកន្លែងធ្វើកម្មវិធី។ ខណៈពេលដែលមិត្តភ័ក្រ និងក្រុមគ្រួសាររបស់យើងចាប់ផ្តើមដឹកជញ្ជូនអាហារ គ្រឿងតុបតែងកម្មវិធី និងឧបករណ៍យ៉ាងប្រញាប់ប្រញាល់ចេញពីផ្ទះយើង ទៅកន្លែងហាត់ប្រាណរបស់ព្រះវិហារយើង រ៉ូស៊ី(Rosie) កូនស្រីរបស់យើងក៏បានឈ្លាតឱកាសឱបឪពុករបស់នាង ហើយរំឭកគាត់ ជំនួសមុខឲ្យកូន និងចៅរបស់យើងថា “សូមលោកប៉ាក កុំព្រួយ យើងចាំជួយលោកប៉ាពីក្រោយខ្នងជានិច្ច”។
ពេលដែលយើងបានឮពាក្យសម្តីនេះ យើងមានការកម្សាន្តចិត្តយ៉ាងខ្លាំង ព្រោះការនេះបានរំឭកយើងថា យើងមិនមែននៅតែម្នាក់ឯងឡើយ។ ដូចមានគេពោលថា “ខ្ញុំនៅទីនេះស្រាប់ ខ្ញុំនឹងជួយបំពេញនៅត្រង់ចំណុចណា ដែលអ្នករំលង។ ខ្ញុំនឹងធ្វើជាភ្នែក និងដៃរបស់អ្នក”។ ពេលដែលពួកអ៊ីស្រាអែលកំពុងភាសខ្លួនចេញពីជីវិតជាទាសករ ក្នុងនគរអេស៊ីព្ទ ស្តេចផារ៉ោនបានបញ្ជាទ័ពរទេះចម្បាំង និងទ័ពសេះ ឲ្យដេញតាមពួកគេ (និក្ខមនំ ១៤:១៧)។ ប៉ុន្តែ “ទេវតានៃព្រះដែលបាននាំមុខពួកអ៊ីស្រាអែល ទ្រង់ក៏ត្រឡប់ទៅនៅខាងក្រោយវិញ ហើយបង្គោលពពកក៏ចេញពីមុខទៅនៅខាងក្រោយដែរ”(ខ.១៩)។ នេះជារបៀបដែលព្រះបំបាំង និងការពារពួកគេ ក្នុងរយៈពេលពេញមួយយប់នោះ។ នៅថ្ងៃបន្ទាប់ ទ្រង់ក៏បានញែកសមុទ្រក្រហម ដើម្បីឲ្យពួកគេអាចដើរកាត់សមុទ្រនោះ ដោយសុវត្ថិភាព។ ដូចនេះ ព្រះទ្រង់ក៏បានប្រាប់យើង…
សត្វឥន្រ្ទីមាស
មានពេលមួយ ម៉ាក(Mark) កូនប្រុសរបស់ខ្ញុំ បានធ្វើដំណើរជាមួយខ្ញុំ ចេញពីតំបន់កសិដ្ឋានខ្លាយ ភីធើសិន(Clyde Peterson) ក្នុងរដ្ឋវ៉ាយ៉ូមីង(Wyoming) ត្រឡប់ទៅរដ្ឋមីឈីហ្គិន(Michigan)វិញ។ យើងក៏ប្រទះឃើញ សត្វដ៏ធំមួយពីចម្ងាយ កំពុងអង្គុយនៅលើដើមឈើមួយដើម ដែលដុះដាច់ឆ្ងាយពីគេ។ វាកំពុងមើលទៅខាងក្រោមជ្រលងភ្នំ។ ពេលដែលយើងធ្វើដំណើរជិតដល់វា យើងក៏ដឹងថា វាជាសត្វឥន្ទ្រីមាស។ វាក៏លោតពីលើដើមឈើនោះ ហើយដាំក្បាលចុះទៅតាមជ្រលងភ្នំ ភ្លាមនោះ វាក៏ត្រដាងស្លាប ដែលចែងចាំងដោយពន្លឺថ្ងៃ នាពេលព្រឹក។ មាឌដ៏ធំ និងសម្រស់ដ៏ស្រស់ស្អាតរបស់វា បានធ្វើឲ្យយើងមានចិត្តស្ងើចសរសើរ។ យើងមានអារម្មណ៍ថា យើងកំពុងមានអភ័យឯកសិទ្ធិ នៅក្នុងការទស្សនាការតាំងបង្ហាញស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ។
ស្នាព្រះហស្តរបស់ព្រះសម្តែងឲ្យយើងឃើញ “កិច្ចការដ៏អស្ចារ្យ”របស់ព្រះ (ទំនុកដំកើង ១៤៥:៥)។ ហើយពេលដែលយើងបង្អង់ ដើម្បីជញ្ជឹងគិតអំពីកិច្ចការដែលព្រះបានធ្វើ នោះយើងនឹងមានចិត្តស្ងើចសរសើរ ពេលដែលគំនិត និងវិញ្ញាណរបស់យើង បានទទួលការប៉ះពាល់ ឲ្យបង្ហាញចេញឲ្យគេស្គាល់ បុគ្គលិកលក្ខណៈនៃព្រះ ដែលបង្កើតរបស់ទាំងនោះមក។
យ៉ាងណាមិញ ព្រះបានប្រើសត្វឥន្ទ្រីមាស ដើម្បីប្រាប់ខ្ញុំ និងកូនប្រុសរបស់ខ្ញុំ អំពីរឿងនៃការបង្កើតដ៏ប៉ិនប្រសប់របស់ព្រះដ៏មានចេស្តានៃយើង។ ហើយទ្រង់ក៏ប្រាប់ពីរឿងនេះ ដោយប្រើសត្វចាបដែលយំយ៉ាងពិរោះ ដែលហើរលើមេឃ កូនក្តាន់ដែលលោតចុះលោតឡើង ទឹករលកដែលបក់បោកច្រាំង និងពពួកផ្កាតូចៗដែលកំពុងបង្ហាញសម្រស់ដ៏អស្ចារ្យ ក្នុងទីវាល។ ក្នុងខណៈពេលដែលមិនបានរំពឹងទុក និងនៅកន្លែងដែលគេមិនសូវបានទៅដល់ ព្រះអម្ចាស់បានបញ្ចេញសិរីល្អរបស់ទ្រង់ ក្នុងលោកិយ ដើម្បីបង្ហាញព្រះអង្គទ្រង់ដល់យើង។ ដូចនេះ…
យើងអាចទុកចិត្តទ្រង់
ខ្ញុំបានដឹងតិចតួចណាស់ អំពីការបៀតបៀន ដោយសារជំនឿ។ ខ្ញុំមិនដែលត្រូវគេគម្រាមថានឹងធ្វើបាបរូបកាយខ្ញុំ ដោយសារតែជំនឿ ឬដោយសារពាក្យដែលខ្ញុំនិយាយម្តងណាឡើយ។ ខ្ញុំមាន “ការយល់ដឹង”ដ៏តិចតួច អំពីការបៀតបៀន ដោយសារខ្ញុំគ្រាន់តែបានឮគេនិយាយ និងបានអានអំពីប្រធានបទនេះប៉ុណ្ណោះ។ ប៉ុន្តែ ខ្ញុំដឹងថា បងប្អួនរួមជំនឿជាច្រើន នៅទូទំាងពិភពលោកមានការយល់ដឹង អំពីការបៀតបៀនច្រើនជាងខ្ញុំ ព្រោះក្នុងចំណោមពួកគេ មានអ្នកខ្លះកំពុងរស់នៅ ដោយប្រឈមមុខនឹងគ្រោះថ្នាក់ជារៀងរាល់ថ្ងៃ ដោយសារពួកគេស្រឡាញ់ព្រះយេស៊ូវ និងចង់ឲ្យអ្នកឯទៀតស្គាល់ទ្រង់។
មានការបៀតបៀនមួយប្រភេទ ដែលមិនមានការគំរាមសម្លាប់ឡើយ ប៉ុន្តែ អាចធ្វើឲ្យយើងសង្វែកចិត្តសម្រាប់អ្នករងគ្រោះ។ វាជាការបៀតបៀនដែលទទួលរងពីសមាជិកគ្រួសារ ដែលមិនជឿព្រះ។ ជាទូទៅ យើងមានអារ្មណ៍ថា ត្រូវគេបដិសេធ និងស្អប់ ពេលដែលមនុស្សជាទីស្រឡាញ់ក្នុងគ្រួសារយើងសើចចម្អកឲ្យយើង និងស្តីបន្ទោសឲ្យយើង ដោយសារយើងជឿលើព្រះយេស៊ូវ និងដោយសារការដែលយើងសម្តែងចេញ នូវសេចក្តីស្រឡាញ់ចំពោះព្រះ។
ហេតុនេះហើយបានជា សាវ័កប៉ុលបានដាស់តឿនអ្នកជឿព្រះថា “ឯអស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្តីបៀតបៀនដែរ”(២ធីម៉ូថេ ៣:១២) ហើយយើងដឹងថា ជួនកាលយើងទទួលរងការបដិសេធន៍ ពីអ្នកដែលយើងស្រឡាញ់ (ម៉ាថាយ ១០:៣៤-៣៦)។ តែនៅពេលដែលអ្នកដែលយើងស្រឡាញ់ បដិសេធព្រះ ដែលយើងស្រឡាញ់ នោះយើងមានអារម្មណ៍ឈឺចិត្ត ចំពោះការបដិសេធន៍នេះ។
ព្រះយេស៊ូវបានប្រាប់យើង ឲ្យអធិស្ឋានសម្រាប់អ្នកដែលធ្វើទុក្ខបៀតបៀនយើង (ម៉ាថាយ ៥:៤៤) ហើយមិនមែនមានតែអ្នកដែលយើងមិនស្គាល់ប៉ុណ្ណោះទេ ដែលស្អប់យើងនោះ សូម្បីតែអ្នកដែលយើងស្រឡាញ់ក៏អាចបៀតបៀនយើងផងដែរ។ ព្រះទ្រង់អាចប្រទានព្រះគុណទ្រង់…